On May 9, 2026, Stay Nature was proud to participate in the Skills Fair, held at Build Bright University (BBU) in Siem Reap. This impactful event, organized by PEPY Empowering Youth in collaboration with BBU and supported by Child’s Dream Cambodia, served as a vital bridge between education and employment for the youth in our province.

The atmosphere was electric, bringing together approximately 700 participants and 30 esteemed institutions, including government agencies, vocational schools, and universities. As a company deeply rooted in the hospitality sector and environmental stewardship, StayNature was honored and happy to collaborate with these organizations to provide students with essential information regarding career paths, academic studies, and scholarship opportunities to promote education in Cambodia.

In particular, StayNature provided 100 trees to the event participants, including:
-
25 Thnong trees
-
25 Chat Ma Lay trees
-
50 Areca palm (Sla) trees
These trees were shared to contribute directly to environmental development and conservation. We believe that as these students plant the seeds for their future careers, we must also plant the seeds for a healthier planet.
StayNature extends its heartfelt thanks to PEPY Empowering Youth, Build Bright University (BBU), and Child’s Dream Cambodia for organizing such a significant event.
Thank you to everyone who visited our booth. We look forward to seeing you grow with us!

Khmer:
StayNature ក្នុងឱកាស កម្មវិធីពិព័រណ៍ជំនាញ PEPY ២០២៦ – លើកកម្ពស់យុវជន និងបណ្តុះអនាគតបៃតង
នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៦ Stay Nature មានមោទនភាពយ៉ាងខ្លាំងក្នុងការចូលរួមក្នុង ព្រឹត្តិការណ៍ពិព័រណ៍ជំនាញ (Pepy Skills Fair) ដែលបានប្រារព្ធឡើងនៅ សាកលវិទ្យាល័យបៀលប្រាយ (BBU) ក្នុងខេត្តសៀមរាប។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ រៀបចំឡើងដោយអង្គការ PEPY Empowering Youth សហការជាមួយ BBU និងគាំទ្រដោយអង្គការ Child’s Dream Cambodia ដែលជាស្ពានចម្លងដ៏សំខាន់រវាងការអប់រំ និងឱកាសការងារសម្រាប់យុវជននៅក្នុងខេត្តរបស់យើង។
បរិយាកាសក្នុងកម្មវិធីគឺពោរពេញទៅដោយភាពរំភើបរីករាយ ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស និងយុវជនប្រមាណ ៧០០ នាក់ និងស្ថាប័នល្បីៗចំនួន ៣០ រួមទាំងភ្នាក់ងាររដ្ឋាភិបាល សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យនានា។ ក្នុងនាមជាក្រុមហ៊ុនដែលផ្តោតសំខាន់លើវិស័យបដិសណ្ឋារកិច្ច និងការអភិរក្សបរិស្ថាន StayNature មានកិត្តិយស និងរីករាយក្នុងការសហការគាំទ្រដល់អង្គការនានា ដើម្បីផ្តល់ជូនសិស្សានុសិស្សនូវព័ត៌មានសំខាន់ៗទាក់ទងនឹងអាជីព ការសិក្សា និងឱកាសអាហារូបករណ៍ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
ជាពិសេសជាងនេះទៅទៀត Stay Nature បានផ្ដល់ជូនកូនឈើចំនួន ១០០ ដើម ដល់អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលក្នុងនោះរួមមាន៖
-
ដើមធ្នង់ ២៥ ដើម
-
ដើមឆ័ត្រម៉ាឡេ ២៥ ដើម
-
ដើមស្លា ៥០ ដើម
ការចែកកូនឈើនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងថែរក្សាការពារបរិស្ថានធម្មជាតិ។ យើងជឿជាក់ថា នៅពេលដែលប្អូនៗនិស្សិតចាប់ផ្តើមបណ្តុះគ្រាប់ពូជសម្រាប់អាជីពនាពេលអនាគត យើងក៏ត្រូវរួមគ្នាដាំដុះដើម្បីភពផែនដីដ៏ស្រស់បំព្រងផងដែរ។
StayNature សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ PEPY Empowering Youth, សាកលវិទ្យាល័យបៀលប្រាយ (BBU) និង Child’s Dream Cambodia សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះឡើង។
សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានមកទស្សនាស្តង់របស់យើង។ យើងទន្ទឹងរង់ចាំមើលការរីកចម្រើនរបស់ប្អូនៗទាំងអស់គ្នាជាមួយយើង!






